Matthew 4

អារក្សសាតាំងល្បួងព្រះយេស៊ូ

1បន្ទាប់មក​ព្រះ​វិញ្ញាណ​បាន​នាំ​ព្រះ​យេស៊ូទៅទីរហោឋានឲ្យអារក្សសាតាំងល្បួង 2បន្ទាប់ពីបាន​តមអាហារសែសិបថ្ងៃសែសិបយប់មក​ព្រះអង្គ​ឃ្លាន 3មេល្បួង
«​មេល្បុង​» សំដៅ​លើ​អារក្សសាតាំង​។​
ក៏ចូលមកជិតព្រះអង្គទូលថា៖ ​«បើ​អ្នក​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ចូរ​បង្គាប់ឲ្យថ្មទាំងនេះត្រលប់ជានំប៉័ងទៅ»
4ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ថាមនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេប៉ុន្ដែ​រស់​ដោយសារគ្រប់ទាំង​ព្រះ​បន្ទូល​ដែល​ចេញពី​ព្រះ
«​ព្រះឱស្ឋ» រាជស័ព្ធ ប្រើ​សម្រាប់​ហៅ​ «មាត់»។
ឱស្ឋព្រះជាម្ចាស់មក
«មនុស្សមិនរស់...ព្រះជាម្ចាស់មក​» សូមមើល ទុតិ ៨:៣។
»។
5បន្ទាប់មកអារក្សសាតាំង​ក៏​នាំព្រះអង្គទៅក្រុងបរិសុទ្ធ
«​ក្រុងបរិសុទ្ធ» សំដៅ​លើ​ក្រុងយេរូសាឡិម។​
ហើយដាក់ព្រះអង្គ​នៅ​លើកំពូល​ព្រះ​វិហារ
6រួចទូល​ព្រះអង្គថា៖ ​«បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ចូរ​ទម្លាក់ខ្លួនទៅក្រោមទៅដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា​ព្រះអង្គ​នឹង​បង្គាប់ទេវតា​របស់​ព្រះអង្គពីដំណើរអ្នកហើយ​ទេវតា​នឹង​ទ្រអ្នក​នៅ​លើដៃក្រែងលោជើងអ្នកទង្គិចនឹងថ្ម
«ព្រះអង្គនឹងបង្គាប់...ទង្គិចនឹងថ្ម​» អារក្សសាតាំងដកស្រង់បទគម្ពីរ ទំនុក ៩១:១១-១២។
»
7ព្រះយេស៊ូមានបន្ទូល​ទៅ​វាថា៖ ​«មាន​សេចក្ដីចែង​ទុក​មក​ទៀតថាកុំល្បួងព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នកឡើយ
«កុំល្បួងព្រះអម្ចាស់...អ្នកឡើយ​» សូមមើល ទុតិ ៦:១៦។
»។
8បន្ទាប់មក​អារក្ស​សាតាំង​ក៏​នាំព្រះអង្គទៅលើភ្នំមួយយ៉ាងខ្ពស់រួចបង្ហាញនគរទាំងអស់​នៅ​ផែនដីនិង​សិរី​រុងរឿង​របស់​នគរទាំងនោះ​ដល់​ព្រះអង្គ 9ហើយវា​ទូលព្រះអង្គថា៖ ​«បើអ្នកក្រាបថ្វាយបង្គំខ្ញុំ​ខ្ញុំ​នឹង​ឲ្យរបស់ទាំងអស់នេះ​ដល់​អ្នក» 10នោះព្រះ​យេស៊ូមានបន្ទូល​ទៅ​វាថា៖ ​«អារក្ស​សាតាំងចេញទៅ! ​ដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា​អ្នក​ត្រូវ​ថ្វាយបង្គំព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នកហើយ​ត្រូវ​បម្រើព្រះអង្គតែ​មួយ​ប៉ុណ្ណោះ
«​អ្នកត្រូវ...តែមួយប៉ុណ្ណោះ» សូមមើល ទុតិ ៦:១៣។
»
11ដូច្នេះអារក្ស​សាតាំងក៏ចាកចេញ​ពី​ព្រះអង្គហើយមើល៍! ​ពួក​ទេវតាក៏ចូលមកជិតនិងបម្រើព្រះអង្គ

កិច្ចការ​របស់ព្រះយេស៊ូនៅ​ស្រុកកាលីឡេ​

12កាល​ថា​គេ​បាន​ចាប់​លោក​យ៉ូហាន
«​លោកយ៉ូហាន​» គេ​ហៅ​ជា​ទូទៅ​ថា​ «យ៉ូហាន​បាប់ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​ មាន​​នៅ​​ក្នុង​ ៤:២១​។​​
​ព្រះអង្គ​ក៏យាងទៅ​ស្រុក​កាលីឡេ
13ពេលចាកចេញ​ពី​ក្រុង​ណាសារ៉ែតមក​ព្រះអង្គ​ទៅ​រស់នៅក្នុង​ក្រុង​កាពើណិមស្ថិតនៅជិតបឹង
«​បឹង​» សំដៅ​លើ​បឹង​កាលីឡេ​។​ មាន​នៅ​ក្នុង ៤:១៥,១៨។​
ក្នុងស្រុកសាប់យូឡូននិង​ស្រុក​ណែបថាលី
14នោះក៏សម្រេចសេចក្ដី​ដែល​បាន​ថ្លែងទុកតាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូលថា 15«ស្រុកសាប់យូឡូននិងស្រុកណែបថាលី​ស្ថិត​នៅតាម​ផ្លូវមាត់បឹង​នៅឯ​នាយ​អូរ​យ័រដាន់​ជា​ស្រុក​កាលីឡេ​របស់​សាសន៍ដទៃ 16ប្រជាជនដែល​អង្គុយនៅក្នុងសេចក្ដីងងឹត​បាន​ឃើញពន្លឺមួយដ៏អស្ចារ្យហើយ​មាន​ពន្លឺមួយរះឡើង​ក្នុងចំណោម​ពួក​អ្នក​អង្គុយនៅក្នុងស្រុកនិង​នៅក្នុង​ស្រមោល​នៃ​សេចក្ដីស្លាប់» 17ចាប់ពីពេលនោះមក​ព្រះ​យេស៊ូចាប់ផ្ដើមប្រកាស​ដោយ​មានបន្ទូលថា៖ ​«ចូរ​ប្រែចិត្ដដ្បិតនគរស្ថានសួគ៌​មក​ជិតបង្កើយ»។

ព្រះយេស៊ូត្រាស់ហៅពួកសិស្សដំបូង

18ពេល​យាងតាមមាត់បឹងកាលីឡេ​ព្រះអង្គ​ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ​គឺ​លោក​ស៊ីម៉ូនហៅពេត្រុសនិង​លោក​អនទ្រេ​ជា​ប្អូន​កំពុង​បង់សំណាញ់ក្នុងបឹង 19ព្រះអង្គមាន​បន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​មកតាមខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​អ្នកធ្វើជាអ្នកនេសាទមនុស្ស​វិញ» 20ភ្លាមនោះពួកគេក៏ទុកសំណាញ់ចោល​រួច​ដើរ​តាមព្រះអង្គតែម្ដង 21កាលយាងហួសទីនោះបន្ដិច​ព្រះអង្គ​ទតឃើញបងប្អូនពីរនាក់ទៀត​គឺ​លោក​យ៉ាកុបនិង​លោក​យ៉ូហាន​ជា​ប្អូន​ដែល​ត្រូវជា​កូន​របស់​លោក​សេបេដេ​កំពុង​ជួសជុលសំណាញ់ក្នុងទូកជាមួយ​លោក​សេបេដេ​ជា​ឪពុក​ព្រះអង្គ​ក៏ហៅអ្នកទាំងពីរ​នោះ 22ភ្លាមនោះពួកគេក៏ចាកចេញ​ពី​ទូកនិងឪពុក​របស់​ពួកគេ​ហើយ​ដើរ​តាមព្រះអង្គ​ទៅ។

ព្រះយេស៊ូបង្រៀន ព្រមទាំងធ្វើការអស្ចារ្យ

23ព្រះអង្គ​បាន​យាងទៅពាសពេញ​ស្រុក​កាលីឡេបង្រៀននៅក្នុងសាលាប្រជុំនានា​របស់​ពួកគេហើយប្រកាសដំណឹងល្អ​អំពី​នគរនិង​បាន​ប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជា​ផង។ 24កេរ្ដិ៍ឈ្មោះរបស់​ព្រះអង្គក៏ល្បីខ្ចរខ្ចាយ​​ពាសពេញ​ស្រុក​ស៊ីរី​គេ​បាន​នាំយក​មនុស្ស​ទាំងអស់​ដែល​មានជំងឺរោគាផ្សេងៗមក​ឯ​ព្រះអង្គ​មាន​ទាំង​មនុស្ស​ឈឺធ្ងន់​មនុស្ស​អារក្សចូល​មនុស្ស​ឆ្កួតជ្រូកនិង​មនុស្ស​ស្លាប់ដៃជើងផងហើយ​ព្រះអង្គ​បាន​ប្រោសគេឲ្យជា​ទាំងអស់​គ្នា 25បណ្ដាជនច្រើនកុះករមកពី​ស្រុក​កាលីឡេ​ស្រុក​ដេកាប៉ូល​ក្រុង​យេរូសាឡិម​ស្រុក​យូដានិង​ស្រុក​នៅឯនាយ​អូរ​យ័រដាន់​បាន​ដើរតាមព្រះអង្គ
Copyright information for KhmKCB